លោក ផែ ចេងសេង បច្ចុប្បន្នជានិស្សិតនៃថ្នាក់អនុបណ្ឌិតផ្នែកនីតិសាស្រ្តជំនាញនីតិភូមិបាល និងបេតិកភណ្ឌ ដែលជាថ្នាក់អនុបណ្ឌិតសហការរវាង សាកលវិទ្យាល័យ Jean Moulin Lyon 3 និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកនីតិសាស្រ្តសិក្សាជាភាសាអង់គ្លេស (ELBBL) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាឆ្នាំ២០១៦។ គាត់ធ្លាប់បានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្សេងៗផងដែរ ដូចជា Jessup, International Commercial Arbitration (ICA) Competition, the International Committee of the Red Cross (ICRC) Competition។ ជាស្នាដៃ គាត់ក៏ធ្លាប់បានសរសេរនូវអត្ថបទសាកល្បងខ្លីមួយចំនួន ក្នុងពេលជាកម្មសិក្សាការីនៃសមាគមសាលាត្រាជូផងដែរ។
ជាគោលការណ៍ ដើម្បីទទួលបានកិច្ចការពារម៉ាក លុះត្រាតែម៉ាកនោះត្រូវបានចុះបញ្ជីត្រឹមត្រូវ ។ ម៉ាកដែលបានចុះបញ្ជីក្នុងប្រទេសណាមួយគឺ ទទួលបានកិច្ចការពារតែនៅក្នុងប្រទេសនោះប៉ុណ្ណោះ ។ ដូចនេះក្នុងករណីដែលអ្នកស្នើសុំចង់ទទួលបានកិច្ចការពារម៉ាកពីបណ្តាប្រទេសផ្សេងៗលើសពីមួយ ម៉ាកនោះត្រូវចុះបញ្ជីនៅបណ្តាប្រទេសទំាងនោះ ។ ជាការសម្របសម្រួលក្នុងការចុះបញ្ជីម៉ាកក្នុងក្របខណ្ឌបែបនេះ កិច្ចព្រមព្រៀងទីក្រុងម៉ាឌ្រីដ និង ពិធីសារទីក្រុងម៉ាឌ្រីដ ត្រូវបានអនុម័តឡើង ក្នុងគោលបំណងរៀបចំឱ្យមានការចុះបញ្ជីម៉ាកក្នុងក្របខណ្ឌអន្តរជាតិ ។ នេះមានន័យថា អ្នកស្នើសុំ អាចស្នើសុំចុះបញ្ជីម៉ាកនៅការិយាល័យដើមនៃប្រទេសណាមួយ ហើយជ្រើសរើសប្រទេសផ្សេងៗទៀត ដើម្បីឱ្យការពារម៉ាករបស់ខ្លួន ។ ប្រកាសសី្តពីនីតិវិធីចុះបញ្ជីម៉ាកក្នុងក្របខណ្ឌអន្តរជាតិ ត្រូវបានអនុម័តឡើង ក្នុងគោលបំណងអនុវត្តពិធីសារទីក្រុងម៉ាឌ្រីដ និង បទប្បញ្ញតិ្តរួមទាក់ទងនឹងពិធីសារទីក្រុងម៉ាឌ្រីដ ក្នុងនាមប្រទេសកម្ពុជា ជារដ្ឋសមាជិក ដែលចូលជាសមាជិកនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ ។
ក្នុងសង្គមខ្មែរបច្ចុប្បន្ននេះ បណ្តាញសង្គមដូចជា Facebook បានដើរតួនាទី ក្នុងការផ្សព្វផ្សាយព័ត៌មានជាដើម ដែលស្របតាមលទ្ធិប្រជាធិបតេយ្យ។ បន្ថែមលើការចែករំលែកព័ត៌មាន បណ្តាញសង្គមមួយនេះកំពុង តែមានឥទ្ធិពលយ៉ាងសម្បើម តាមរយៈការបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ទៅលើបញ្ហាអ្វី មួយ។ ជារៀងរាល់ថ្ងៃ គេមានឃើញការបញ្ចេញមតិអាណិតអាសូរ ការខឹងសម្បារ សេចក្តីស្អប់ ការរើសអើស ទម្លាក់កំហុស និងការជេរប្រមាថ ចំពោះគូក្តី ឬគ្រួសាររបស់គូក្តី នោះលើបណ្តាញសង្គម Facebook។ យើងមិនអាចបដិសេធអំពីសេចក្តីស្រលាញ់ក្នុងរង្វង់គ្រួសារ ឬមិត្តភ័ក្តបានទេ។ តែអ្វីដែលត្រូវបដិសេធនោះ គឺការសន្និដ្ឋានរបស់មហាជន អ្នកប្រើប្រាស់បណ្តាញសង្គមខាងលើមួយចំនួន ទៅលើរឿងហេតុទំនាស់ណាមួយ ទោះបីអ្នកប្រើប្រាស់នោះ មិនបានដឹងរឿងច្បាស់លាស់ ឬគ្រាន់តែបានទទួលព័ត៌មានពីអ្នកដទៃក៏ដោយចុះ។ ការសន្និដ្ឋានអះអាង បានផ្អែកលើការអាណិតអាសូរ ការខឹងសម្បារ សេចក្តីស្អប់ ការរើសអើង ទម្លាក់កំហុសនិងការជេរប្រមាថ ដោយលឿនឆាប់រហ័សពេក គឺជាការបញ្ចេញមតិដោយគ្មានហេតុ និងផលច្បាស់លាស់ ប្រាសចាកឆ្ងាយអំពីការពិតនៃសាច់រឿង។ កាន់តែគ្រោះថ្នាក់កាន់តែខ្លាំង គឺនៅពេលដែលអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មិនយល់ដឹងអំពីច្បាប់របស់សង្គម ហើយពេលខ្លះថែមទាំងប្រមូលផ្តុំគ្នាបញ្ចេញមតិប្រឆាំងនឹងការអនុវត្តច្បាប់រដ្ឋទៀតផង។ ផ្អែកលើហេតុទាំងអស់ខាងលើនេះ អ្នកប្រើប្រាស់បណ្តាញ សង្គម Facebook ទាំងនោះត្រូវបានគេមើលឃើញថា កំពុងបំពេញតួនាទីជាចៅក្រមក្នុងការស្វែងរកការពិត។ តើពួកគេអាចជាអ្នកជួយស្វែងរកការពិតបានឬយ៉ាងណា?
បច្ចុប្បន្ននេះវេជ្ជសាស្រ្ដមានភាពជឿនលឿន រហូតដល់មានការជួយសង្គ្រោះជីវិតអ្នកជំងឺតាមរយៈការយកសរីរាង្គពីមនុស្សម្នាក់ទៅផ្សាំក្នុងខ្លួនរបស់អ្នកជំងឺ ដែលមានសរីរាង្គខូចមិនដំណើរការ។ ប៉ុន្តែមានបុគ្គលទុច្ចរិតមួយចំនួនបានឆ្លៀតឱកាសយកសកម្មភាពនេះ ធ្វើជាអាជីវកម្មដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួន។ យោង តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) នៅឆ្នាំ២០១៤ បានឲ្យដឹងថាយ៉ាងហោចណាស់សរីរាង្គមនុស្សចំនួន ១០ ភាគរយ នៅទូទាំងពិភពលោកត្រូវបានជួញដូរក្នុងមួយឆ្នាំៗ ហើយពួកឈ្មួញ កណ្តាល អាចរកប្រាក់បានចំនួន១ម៉ឺនដុល្លារអាមេរិកសម្រាប់ក្រលៀនមួយ។ អត្ថបទជំនួយស្មារតីខ្លីមួយនេះ នឹងធ្វើការសង្ខេបច្បាប់នៃប្រទេសកម្ពុជាស្ដីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និង សរីរាង្គមនុស្ស ដែលទើបតែត្រូវបានប្រកាសឲ្យប្រើដោយព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០១៦។ ជាមួយចេតនាបង្ហាញពីខ្លឹមសារសំខាន់ៗមួយចំនួនសម្រាប់មិត្តអ្នកសិក្សាពិចារណា និងដើម្បីងាយស្រួល យល់នៅពេលអានអត្ថបទច្បាប់ទាំងស្រុង យើងព្យាយាមបញ្ចូលការប្រៀបធៀបជាមួយនឹងច្បាប់បារាំងស្ដីពី បទដ្ឋានដូចគ្នានេះដែរ។
ដើម្បីអបអរសាទរទិវាប្រកាសប្រើរដ្ឋធម្មនុញ្ញ២៤កញ្ញា សមាគមសាលាត្រាជូ មានសេចក្តីសោមនស្សចំពោះវត្តមានរបស់ លោក ថង វង្សសុវិទ្យា អ្នកស្រាវជ្រាវជាន់ខ្ពស់សាលាត្រាជូ និងជាបេក្ខជនបណ្ឌិតនីតិសាធារណៈឯកទេសនីតិរដ្ឋបាលនៃសាកលវិទ្យាល័យAix-Marseilleនៃប្រទេសបារាំង ដែលបានអញ្ជើញមកធ្វើបទបង្ហាញស្តីពី «វដ្ដនៃរដ្ឋធម្មនុញ្ញ» នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នៅទីស្នាក់ការសាលាត្រាជូ។
លោកបណ្ឌិត សៀង ពិកុល ជាសហការី នៃស្ថានកុងស៊ុលកិត្តិយសនៃកម្ពុជាប្រចាំប្រទេសបារាំង និងជាសាស្រ្តាចារ្យផែ្នកនីតិសាស្ត្រ នៅសាកលវិទ្យាល័យ Lumière Lyon 2 (ប្រទេសបារាំង)។ លោក
Test
សមាគមសាលាត្រាជូមានកិត្តិយសជម្រាបជូនសាធារណជនថា លោក ចក សម្បត្តិ នឹងធ្វើបទបង្ហាញស្ដីពី "បទល្មើសត្រួតគ្នា" ដែលនឹងប្រពឹត្តទៅនៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៨ ដល់ម៉ោង ១១ ព្រឹក នៅបន្ទប់លេខ៣០២ នៃវិទ្យាស្ថានកម្ពុជាអាស៊ាន(Cam-Asean)។